• រៀនពីអតីតកាលដើម្បីកសាងបច្ចុប្បន្ននិង​អនាគតកាលអោយកាន់តែល្អប្រសើរ

អ្នកនិពន្ធ

អណ្តើកអាចមានការរីកចម្រើនទៅមុខបាន លុះត្រាណាតែវាលូតករបស់វាចេញមកក្រៅ។ និទានកថានៃល្ខោន “សត្វអណ្តើកក្លាហាន” ពិពណ៌នាអំពីសិស្សវិទ្យាល័យម្នាក់ដែលមានឈ្មោះថាបញ្ញា ដែលបានរកឃើញអំពីប្រវត្តិក្រុមគ្រួសាររបស់គាត់ដោយចៃដន្យ។ លើសពីនេះទៅទៀត សត្វអណ្តើកដែលគាត់ចិញ្ចឹម បានបង្រៀនគាត់នូវមេរៀនសំខាន់មួយអំពីរបៀបក្នុងការដោះស្រាយជាមួយនឹងភាពអសន្តិសុខ និងភាពអយុត្តិធម៌។ ល្ខោននេះប្រើ តួសម្ដែងត្រឹមតែ២នាក់ ដើរតួអង្គជាច្រើនផ្សេងគ្នានៅក្នុងសាច់រឿង ដែលមានរយៈពេល 45 នាទីដោយប្រើសំលៀកបំពាក់ផ្សេងគ្នា សម្ភារៈមួយចំនួនតូច ព្រមទាំងថ្នាក់រៀនសាមញ្ញមួយ។ ជាមួយនឹងមនុស្សវ័យក្មេងដែលភាគច្រើនស្ថិតនៅចន្លោះអាយុ 10-24 ដែលមាន 36% នៃចំនួនប្រជាជនសរុបនៅកម្ពុជា បានធ្វើអោយប្រទេសនេះក្លាយជាប្រទេសដែលមានប្រជាជនវ័យក្មេងច្រើនបំផុតនៅក្នុងតំបន់ អាស៊ីអាគ្នេយ៍។ សរសេរដោយអ្នកនិពន្ធ និងជាអ្នកដឹកនាំរឿងខ្លី កញ្ញា ជា សុខយូ(អាយុ៣០ឆ្នាំ) សត្វអណ្តើកក្លាហាន ប្រើបទវិធីនៃការនិយាយតាម បែបយុវជនកម្ពុជាជំនាន់ថ្មី។ វាបានលើកទឹកចិត្តឱ្យសិស្សនិស្សិត និយាយជាមួយជនរងគ្រោះដែលឆ្លងកាត់របបនេះ និងលើកកម្ពស់ការផ្សះផ្សារជាតិ។ វាក៏ស្តែងអំពីការអត់ឱន និងសេចក្តីក្លាហានប្រកបដោយគុណធម៌ផងដែរ។

កញ្ញា ជា សុខយូ (អ្នកនិពន្ធ): "សត្វអណ្តើកក្លាហាន ពុំមែនជាមេរៀនប្រវត្តិសាស្រ្តនោះទេ។ ខ្ញុំពុំមែនជាអ្នកប្រវត្តិសាស្រ្តទេ។ សាច់រឿងនេះគឺបរិយាយពីបច្ចុប្បន្នភាព នៃប្រទេសកម្ពុជា។ ល្ខោននិយាយមួយនេះ គឺជារឿងដែល ស្តីពីវិធីនៃការរៀនពីអតីតកាលដើម្បីកសាងបច្ចុប្បន្នភាព និងអនាគតកាលដ៏ប្រសើរសម្រាប់ខ្លួនយើង និងប្រទេសជាតិយើង។ អតីតកាលដែលយើងសំដៅយក នៅក្នុងសាច់រឿងនេះគីសម័យកាលខ្មែរក្រហម ដែលជាយុគដ៏ខ្មៅងងឹតក្នុងប្រវត្តិសាស្រ្តទំនើបនៃកម្ពុជា។ វានៅតែរក្សារនូវកេរដំណែលរបស់ខ្លួនទោះបីជាក្នុងពេលបច្ចុប្បន្ននេះ។ អ្វីដែលយើងចង់ឲ្យទស្សនិកជនទទួលយកពីរឿងនេះ គឺថាជោគវាសនារបស់ប្រទេសមួយត្រូវពឹង ផ្អែកលើបុគ្គលគ្រប់រូបនៅក្នុងសង្គម។ នៅពេលដែលយើងស្ថិតនៅលើផ្លូវដែលត្រឹមត្រូវ នោះវានឹងនាំយើងទៅភាពរុងរឿង។ ហើយមួយវិញទៀត គឺការចាប់ផ្តើមលើកកម្ពស់ស្មារតី សីលធម៌/សេចក្តីក្លាហានប្រកបដោយគុណធម៌នៅក្នុងសហគមន៍ និងនៅក្នុងពិភពលោកដែលយើងរស់នៅ”។