ត្រលប់

និទានកថានៃល្ខោន “សត្វអណ្តើកក្លាហាន” ពិពណ៌នាអំពីសិស្សវិទ្យាល័យម្នាក់ដែលមានឈ្មោះថាបញ្ញា ដែលបានរកឃើញអំពីប្រវត្តិក្រុមគ្រួសាររបស់គាត់ដោយចៃដន្យ។ លើសពីនេះទៅទៀត សត្វអណ្តើកដែលគាត់ចិញ្ចឹម បានបង្រៀនគាត់នូវមេរៀនសំខាន់មួយអំពីរបៀបក្នុងការដោះស្រាយជាមួយនឹងភាពអសន្តិសុខ និងភាពអយុត្តិធម៌។ ល្ខោននេះប្រើ តួសម្ដែងត្រឹមតែ២នាក់ ដើរតួអង្គជាច្រើនផ្សេងគ្នានៅក្នុងសាច់រឿង ដែលមានរយៈពេល 45 នាទីដោយប្រើសំលៀកបំពាក់ផ្សេងគ្នា សម្ភារៈមួយចំនួនតូច ព្រមទាំងថ្នាក់រៀនសាមញ្ញមួយ។ ជាមួយនឹងមនុស្សវ័យក្មេងដែលភាគច្រើនស្ថិតនៅចន្លោះអាយុ 10-24 ដែលមាន 36% នៃចំនួនប្រជាជនសរុបនៅកម្ពុជា បានធ្វើអោយប្រទេសនេះ ក្លាយជាប្រទេសដែលមានប្រជាជនវ័យក្មេងច្រើនបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ សរសេរដោយអ្នកនិពន្ធ និងជាអ្នកដឹកនាំរឿងខ្លី កញ្ញា ជា សុខយូ(អាយុ៣០ឆ្នាំ) សត្វអណ្តើកក្លាហាន ប្រើបទវិធីនៃការនិយាយតាមបែបយុវជនកម្ពុជាជំនាន់ថ្មី។ វាបានលើកទឹកចិត្តឱ្យសិស្សនិស្សិត និយាយជាមួយជនរងគ្រោះដែលឆ្លងកាត់របបនេះ និងលើកកម្ពស់ការផ្សះផ្សារជាតិ។ វាក៏ស្តែងអំពីការអត់ឱន និងសេចក្តីក្លាហានប្រកបដោយគុណធម៌ផងដែរ។


ស្វាគមន៍មកកាន់គេហទំព័រ ក្លឹបអណ្តើក

 

អានលំអិតបន្ត

វប្បធម៌កម្ពុជា បានជួបប្រទះនូវការបំផ្លិចបំផ្លាញក្នុងអំឡុងពេលប៉ុន្មានឆ្នាំដ៏អាក្រក់ នៃរបបខ្មែរក្រហម។ ការសម្តែងត្រូវបានហាមឃាត់ រីឯសិល្បករ សិប្បករ អ្នករបាំ និងតន្ត្រីករត្រូវបានសម្លាប់ ឬស្លាប់។

អានលំអិតបន្ត

និទានកថានៃល្ខោន “សត្វអណ្តើកក្លាហាន” ពិពណ៌នាអំពីសិស្សវិទ្យាល័យម្នាក់ដែលមានឈ្មោះថាបញ្ញា ដែលបានរកឃើញអំពីប្រវត្តិក្រុមគ្រួសាររបស់គាត់ដោយចៃដន្យ។ លើសពីនេះទៅទៀត សត្វអណ្តើកដែលគាត់ចិញ្ចឹម បានបង្រៀន

អានលំអិតបន្ត