សារទៅកាន់យុវជន

បួនទសវត្សរ៍បន្ទាប់ពីខ្មែរក្រហមបានកាន់អំណាច គម្លាតធំនៅក្នុងការយល់ដឹងនៅតែមានរវាងអ្នកដែលនៅរស់រានពីជីវិតដ៏ភ័យរន្ធត់នៃរបបខ្មែរក្រហម និងអ្នកដែលបានកើតនៅក្រោយរបបនោះ។ ពលរដ្ឋកម្ពុជាវ័យក្មេងជាច្រើនមានការលំបាកក្នុងការយល់ដឹងអំពីសោកនាដកម្មប្រវត្តិសាស្ត្រនៃប្រទេស ក៏ដូចជារបួសផ្លូវចិត្តបានជួបប្រទះដោយឪពុកម្តាយរបស់ពួកគេ។ គម្រោងក្លឹបអណ្តើករបស់យើង ជម្រុញអោយមានកិច្ចពិភាក្សារវាងមនុស្សជំនាន់ខុសគ្នា។ អ្នកនៅរស់រានមានជីវិតក្នុងរបបខ្មែរក្រហម នឹងចូលរួមទស្សនាការសម្តែងព្រមទាំង ចែករំលែកបទពិសោធន៍របស់ពួកគេជាមួយទស្សនិកជនវ័យក្មេងរបស់យើង។

របបខ្មែរក្រហមៈ កំទេចអ្នកចេះដឹង អ្នកធ្វើធំ មនុស្សសំខាន់ នាយទុន  អនុធន កាត់មនុស្សដំរឹម ឱ្យក្មេងជំនាន់ក្រោយស្អាតស្អំ

(ទ្រឹស្តីរបស់ប៉ុលពត) ខ្ញុំសូមឩទិសថានឱ្យខ្មែរៈ យល់ត្រូវ គិត្រូវ ធ្វើត្រូវ  ពីថ្អៃនេះតទៅ ខ្លួនឯងជួយខ្លួនឯង គិតឱ្យច្បាស់ បើមិនខិតខំរៀនសូត្រ ព្យាយាម អំណត់ ខន្តី និងកែប្រែអត្តចរិតខ្លួនឯងទេ......នោះសង្គមជាតិក៏មិនអាចអភិវឌ្ឍន៍បានឡើយ

ដើមឈើឲ្យម្លប់មិនរើសមុខ សូម្បីអ្នកកាប់ជាសត្រូវក៏ដោយ.....យ៉ាងណាមិញ មនុស្សគម្បីផ្សាយចេញទូលាយ បំពេញអំពើជាកុសលរាល់ថ្ងៃឲ្យបានពេញ​មួយជីវិត។
សម័យខ្មែរក្រហម តើពួកក្មេងៗជំនាន់ក្រោយយល់យ៉ងណាដែរ? ដូច្នេះអ្នកគួរតែស្វែងយល់ តាមរយៈមនុស្សចាស់ដែលបានឆ្លងកាត់។​
ពួកលោកបានយល់ដឹង ព្រមទាំងបានស្គាល់រស់ជាតិនៃការស្រេកឃ្លានសេរីភាព និងការស្រេកឃ្លានអាហារមានដូចគ្នា។ សូមឲ្យបញ្ចូលជនជាតិឥស្លាមក្នុងកម្មវិធីល្ខោននិយាយ ដើម្បីឲ្យជនជាតិចាមដឹងឮទាំងអស់គ្នា ដើម្បីកុំឲ្យក្មេងជំនាន់ក្រោយដឹង និងកុំឲ្យរបបខ្មែរក្រហមមានជាថ្មី ក្នុងរបបខ្មែរក្រហម ក្នុងសម័យខ្មែរក្រហម ពួកវាបានបង្ខំឲ្យធ្វើការជាទម្ងន់ ឲ្យហូបមិនគ្រប់គ្រាន់ ហើយរូបរាងកាយស្គាំងស្គម ពួកវាកាប់សំលាប់ប្រជាជានអស់រាប់លាន។

តើមូលហេតុអ្វីបានជាពួកវាកាប់សម្លាប់ប្រជាជនខ្មែរ សម័យនោះពួកអង្គការខ្មែរក្រហមរកប្រភពមិនឃើញ បើតាមតែខ្ញុំស្មាន មិនដឹងនៅកន្លែងណា ឬបុគ្គលណាឲ្យពិតប្រាកដ។
បងថ្លៃ ពូបង្កើត បងជីដូនមួយ ស្លាប់អស់ជាច្រើននាក់
ក្នុងសម័យនោះ។ សូមតុលាការខ្មែរក្រហម រកយុត្តិធ៌មឲ្យជនរងគ្រោះផងចុះ។ ១.ជម្លៀសដោយបង្ខំ ធ្វើទារុណកម្ម បង្អត់បាយ ធ្វើការងារយ៉ាងធ្ងន់ធ្ងរ
ទី២. សូមផ្ញើរសារឲ្យក្មួយៗយុវជនបច្ចុប្បន្ននេះរៀនសូត្រអំពីសម័យខ្មែរក្រហម បានយល់ដឹង
និងកុំឲ្យកើតមានលើទឹកដីយើងបន្តរទៀត ពីខ្មុំ ឌី សុខលី ០៩៧៣​ ២៧៩ ៥៥០ កាលពីសម័យខ្មែរក្រហម វាបានធ្វើបាបជនជាតិខ្មែរឥស្លាមយ៉ាងខ្លាំង មិនឲ្យគោរពសាសនា ព្រះមហាម៉ាត់ មិនឲ្យថ្វាយបង្គុំ មិនឲ្យសំពះយ័ង ១៩៧៥!! ថ្ងៃ ១៧មេសា ១៩៧៥ ត្រូវុខ្មែរក្រហមជម្លៀសចេញពីក្រុងភ្នំពេញលើកទី១ ដល់ស្រុកកំណើតបាន​ ១៥ថ្ងៃ ត្រូវជម្លៀសពីភូមិកំណើតលើកទី២។
៧៨ ត្រូវជម្លៀសលើកទី៣ពីខេត្តតាកែវមកខេត្តកំពង់ស្ពឺ ហើយជាប់គុករហូតដោយបង្ខុំធ្វើការធ្ងន់ៗ ថែមទាំងបង្អត់អាហារ ត្រូវគេបង្ខំឲ្យរៀបការទាំងគំរាមកំ​ហែង។

ស៊ូ សុធាវី  ខេត្តតាកែវ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ បានដេញប្រជាជនចេញពីភ្នំពេញ។ នៅតាមផ្លូវវាបានបាញ់សម្លាប់ប្រជាជន បំបាក់ស្មារតី បង្ខំប្រជាជនឲ្យធ្វើការធ្ងន់ បំបាត់ជំនឿសាសនា
រៀបការទាំងហ្វូងដោយបង្ខំ បំបែកបំបាក់កូនចៅឲ្យទៅនៅមណ្ឌលកងចល័ត ស៊ីអត់ស៊ីឃ្លាន គ្មានសំលៀកបំពាក់ ឈឺគ្មានថ្នាំព្យាបាល...... ខ្ញុំបាទឈ្មោះ ឃីសុខហេង មកពីខេត្តតាកែវ សម័យខ្មែរក្រហមខ្ញុំប្រទះដូចល្ខោនសំដែង ពីព្រឹកត្រង់លើកដៃសំពះកងឈ្លប
ដោយសារភាពថា ខ្ញុំទេជាអ្នកលួចឲ្យម្តាយ ម្តាយខ្ញុំមិនបានលួច គេធ្វើបាបដោយទារុណកម្ម រែកដំបូកបីម៉ែត្រគីប។ បញ្ចូលកម្មវិធី ប្រវត្តិ(ខ្មែរក្រហម) នៅក្នុងកម្មវិធីសិក្សា បង្កើនការសំដែងល្ខោនអប់រំ រឿងអណ្តើកនៅតាមសហគម និងតាមសាលារដ្ធ ក្នុងនាមជាជនរងគ្រោះក្នុងសម័យខ្មែរក្រហម
ហ៊ាននិយាយរឿងរ៉ាវដល់ក្មេងៗជំនាន់ ក្រោយឲ្យបានដឹង។
ហើយយុវជន ត្រូវចេះសាមគ្គី និងផ្តាំផ្ញើរដល់អ្នកដឹកនាំជំនាន់ក្រោយ កុំដឹងនាំដូចពួកខ្មែរក្រហមទៀត។ ខ្ញុំធ្វើការសំណូមពរ ឲ្យរាជរដ្ដាភិបាលដាក់របបខ្មែរក្រហមចូលក្នុងកម្មវិធីសិក្សារបស់សិស្ស។ ខ្ញុំឈឺចាប់ណាស់មិនអាចបំភ្លេចបាន​ឡើយនៅក្នុងរបបខ្មែរក្រហម បានធ្វើទារុណកម្មលើប្រជាជន កាប់សម្លាប់មិនរើសមុខ បង្អត់បាយ ធ្វើការហួសកំលាំង
មិនឲ្យម្តាយជួបកូន មិនឲ្យប្អូនជួបបង។
ខ្ញុំសូមឲ្យកេ្មងជំនាន់ក្រោយកុំភ្លេចត្រូវតែចងចាំជានិច្ច ហើយកុំឲ្យរបបនេះកើតឡើងសារជាថ្មីទៀតឡើយ។ ចូរកូនៗក្មួយៗទាំងអស់ត្រូវយល់ដឹង ពុកម៉ែរបស់កូន និងក្មួយវេទនាណាស់សម័យប៉ុលពត ធ្វើយ៉ាងណាកុំឲ្យមានទៀត។

ចៅ ឡាង ០៨១ ៧០១ ៧៥៧ ជំនាន់ប៉ុលពត ធ្វើបាបបង្អត់បាយ ប្រើទាំងយប់ថ្ងៃ ម្តាយមិនស្គាល់កូន។
កូនខ្មែរត្រូវដឹងពីអាពតចាវាពិបាក  ម៉េចត្រូវរៀនសូត្រឲ្យច្រើនពីខ្មែរ​ក្រហម